សង្ខេបរឿង
ថានតាវ៉ាន់ (ម៉ៃដាវីកា) ជានារីម្នាក់ដែលបានលះបង់ជីវិតរបស់គាត់ទៅឱ្យវេជ្ជបណ្ឌិតប៉េង (សាន់នី ស៊ូវ៉ាន់មេថានុន) ជាគ្រូពេទ្យសង្គ្រោះបន្ទាន់ឈាមត្រជាក់ដែលទាក់ទងគ្នាអស់រយៈពេល ១៥ ឆ្នាំ។ ពួកគេជាគូស្នេហ៍មានកម្លាំងពិសេស ដែលអាចទម្លុះមករកគ្នាបាន។ គ្រាន់តែថានតាវ៉ាន់ហៅឈ្មោះប៉េង គ្រូពេទ្យប៉េងក៏អាចមករកនាងយ៉ាងរហ័សទាន់ចិត្ត ប្រៀបដូចជាគ្រូពេទ្យសង្គ្រោះបន្ទាន់ផ្ទាល់ខ្លួនរបស់នាង។
ពួកគេទាំងពីរនាក់តែងតែជឿថាកម្លាំងពិសេសនេះកើតចេញពី“ សេចក្ដីស្រលាញ់” រហូតដល់ថ្ងៃមួយកំលោះឈ្មោះ ឆ្លាម (ស្កាយវ៉ង់រ៉ាវី) ជានិស្សិតពេទ្យឆ្នាំទី៦ដែលស្ថិតនៅក្រោមការមើលថែពីវេជ្ជបណ្ឌិតប៉េង អាចទម្លុះទៅរកថានតាវ៉ាន់បានម្នាក់ទៀត! ជំនឿរបស់ពួកគេបានចាប់ផ្តើមផ្លាស់ប្តូរ។
តើអ្វីទៅជាមូលហេតុនៃកម្លាំងពិសេស?!
នៅពេលដែលថានតាវ៉ាន់កាន់តែចូលទៅស្វែងរកការពិត។ នាងក៏កាន់តែចូលទៅក្បែរឆ្លាម។ រហូតកាន់តែលួចមានចិត្តផ្ដេសផ្ដាស់លើវេជ្ជបណ្ឌិតវ័យក្មេងគួរឱ្យស្រឡាញ់! ឯភាគីប៉េងវិញក៏មានស្រីស្រស់បះមី (តានើងកាន់យ៉ាវី) អ្នកប្រណាំងវ័យក្មេងដែលក្លាយមកជាអ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ ហើយសង្ឃឹមថានឹងប្រើភាពស្និទ្ធស្នាលដើម្បីយកឈ្នះចិត្តរបស់វេជ្ជបណ្ឌិតប៉េង។ បណ្តាលឱ្យទំនាក់ទំនងស្នេហារបស់ប៉េងទៅនិងថានតាវ៉ាន់កាន់តែរង្គោះរង្គើ។
“ហើយតើអ្នកទាំងពីរនឹងបន្តមានចិត្តឱ្យគ្នា? ឬមាននរណាម្នាក់ដកចិត្តចេញពីស្នេហាមួយនេះ? »។
មកជួបរឿងរ៉ាវស្នេហារញ៉េរញ៉ៃ ជាមួយបេសកកម្មរបស់ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ដែលត្រូវជួបជាមួយថៃ (បេង ធិតិ) បុរសវ័យក្មេងអាថ៌កំបាំងម្នាក់ដែលបានបាត់បង់ប្អូនស្រីនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នាំរឿងរ៉ាវជីវិតមកប្រថុយគ្រោះថ្នាក់ដែលក្រុមគ្រូពេទ្យត្រូវតែប្រឈមមុខ។
តួអង្គក្នុងរឿង
ថានតាវ៉ាន់: ម៉ៃ ដាវីកា នារីស្រស់ស្អាតនិងស្មោះត្រង់បំផុត ក្នុងជីវិតនេះសាកល្បងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងតែក៏មិនចូលចិត្តធ្វើអ្វីទាំងអស់ ក្រៅពី...ចង់មានគ្រួសារកក់ក្តៅ។ ឥឡូវនេះការងាររបស់នាងគឺជាអ្នកជំនាញ “ ថែរក្សាមិត្តប្រុសរបស់ខ្លួន!” នាងបានលះបង់ជីវិតរបស់នាងដើម្បីថែរក្សាលោកវេជ្ជបណ្ឌិតប៉េងមិត្តប្រុសតែម្នាក់គត់របស់នាងដែលបានទាក់ទងជាមួយគ្នាអស់រយៈពេល ១៥ ឆ្នាំមកហើយ។
មកជួបរឿងរ៉ាវស្នេហារញ៉េរញ៉ៃ ជាមួយបេសកកម្មរបស់ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ដែលត្រូវជួបជាមួយថៃ (បេង ធិតិ) បុរសវ័យក្មេងអាថ៌កំបាំងម្នាក់ដែលបានបាត់បង់ប្អូនស្រីនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ នាំរឿងរ៉ាវជីវិតមកប្រថុយគ្រោះថ្នាក់ដែលក្រុមគ្រូពេទ្យត្រូវតែប្រឈមមុខ។
តួអង្គក្នុងរឿង
ថានតាវ៉ាន់: ម៉ៃ ដាវីកា នារីស្រស់ស្អាតនិងស្មោះត្រង់បំផុត ក្នុងជីវិតនេះសាកល្បងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងតែក៏មិនចូលចិត្តធ្វើអ្វីទាំងអស់ ក្រៅពី...ចង់មានគ្រួសារកក់ក្តៅ។ ឥឡូវនេះការងាររបស់នាងគឺជាអ្នកជំនាញ “ ថែរក្សាមិត្តប្រុសរបស់ខ្លួន!” នាងបានលះបង់ជីវិតរបស់នាងដើម្បីថែរក្សាលោកវេជ្ជបណ្ឌិតប៉េងមិត្តប្រុសតែម្នាក់គត់របស់នាងដែលបានទាក់ទងជាមួយគ្នាអស់រយៈពេល ១៥ ឆ្នាំមកហើយ។
អាជីពថែរក្សាមិត្តប្រុស: ជាវិជ្ជាជីវៈមួយដែលតែងតាំងដោយខ្លួនឯងនៅពេលដែលមានអារម្មណ៍ថាស្រឡាញ់មិត្តប្រុសរបស់ខ្លួនខ្លាំងបំផុតហើយមិនអាចឈប់ស្រលាញ់បាន។ ហើយចង់ធ្វើអ្វីគ្រប់យ៉ាងដើម្បីថែរក្សាគាត់ឱ្យបានល្អបំផុត។ មុខរបរនេះមានមុខងារសំខាន់ៗដូចជា ការយកចិត្តទុកដាក់ថែរក្សាជាពិសេស ការញ៉ាំគឺត្រូវតែជាអ្វីម្ហូបដែលគាត់ចូលចិត្តតែប៉ុណ្ណោះ។ ការគេងត្រូវការខ្នើយនិងភួយដែលទន់និងមានភាពងាយស្រួលបំផុត។ រួមទាំងការថែរក្សាភាពស្អាតក្នុងបន្ទប់ដែលគាត់នៅ។ ហើយការរើសពណ៌សម្រាប់បន្ទប់ត្រូវតែជាពណ៌ភ្លឺសម្រាប់ជំនួយអារម្មណ៍នៅពេលស្ត្រេសនិងហត់នឿយពីការងារជាដើម។ អ្វីដែលសំខាន់គឺត្រូវរក្សាស្នេហាឱ្យនៅភ្លឺជានិច្ច។ មិនថាបេះដូងឈប់ដើរឬយ៉ាងណាក៏ដោយ!
ប៉េង: សាន់នី ស៊ូវ៉ាន់មេថានុន វេជ្ជបណ្ឌិតសង្គ្រោះបន្ទាន់ឈាមត្រជាក់ ដែលបានឧទ្ទិសជីវិតរបស់គាត់ទៅជាវេជ្ជបណ្ឌិតសង្គ្រោះបន្ទាន់ធ្វើការប្រឆាំងនឹងពេលវេលា។ ទ្រឹស្ដីប្រចាំតួរបស់គាត់គឺ"យឺតមួយវិនាទីអាចបណ្តាលឱ្យអ្នកជំងឺស្លាប់បាន" រហូតដល់បណ្តាលឱ្យពេលខ្លះថានតាវ៉ាន់ឈឺចាប់ដែលប៉េងមិនមានពេលវេលាសម្រាប់ស្នេហាទាល់តែសោះ។
RESIDENT (វេជ្ជបណ្ឌិតស្នាក់នៅមន្ទីរពេទ្យ) ទម្រាំក្លាយជា Resident ម្នាក់ត្រូវឆ្លងកាត់ការសិក្សា “បណ្ឌិតវេជ្ជសាស្ត្រ” ក្នុងវគ្គសិក្សា ៦ ឆ្នាំ។ បន្ទាប់ពីបញ្ចប់ការសិក្សាត្រូវបន្តវគ្គ Internship ឬវគ្គហាត់ការ រយៈពេលមួយឆ្នាំ និងរៀនជាពេទ្យអាហារូបករណ៍ រយៈពេល ២ ឆ្នាំទៀត។ បន្ទាប់ពីនោះនៅពេលដែលគ្រូពេទ្យចាប់អារម្មណ៍លើមុខជំនាញជាក់លាក់មួយ ពួកគេអាចជ្រើសរើសទៅសិក្សានៅកន្លែងជាក់លាក់នោះគឺ Resident នេះឯង។ បន្ថែមពីលើការត្រួតពិនិត្យអ្នកជំងឺក្រោមការត្រួតពិនិត្យរបស់សាស្ត្រាចារ្យវេជ្ជសាស្ត្រ Resident ក៏ត្រូវតែជាអ្នកប្រឹក្សានិងទទួលខុសត្រូវចំពោះការថែទាំនិស្សិតពេទ្យផងដែរ។
ឆ្លាម: ស្កាយ វ៉ង់រ៉ាវីណាធីថន និស្សិតពេទ្យឆ្នាំទី ៦ (Extern) ជាមនុស្សដែលឆ្គាំឆ្គងបំផុតដែលស្ថិតនៅក្រោមការមើលថែពីវេជ្ជបណ្ឌិតប៉េង។ មានក្តីសុបិន្តក្លាយជាវេជ្ជបណ្ឌិតល្អ។ ប៉ុន្តែតែងតែបង្កើតបញ្ហាឱ្យវេជ្ជបណ្ឌិតប៉េងឈឺក្បាលជាប្រចាំ។ ធ្វើឱ្យសង្សាររបស់ប៉េង ថានតាវ៉ាន់ស្អប់មុខឆ្លាមយ៉ាងខ្លាំង!
EXTERN (និស្សិតពេទ្យឆ្នាំទី ៦) និស្សិតពេទ្យដែលសិក្សានៅឆ្នាំសិក្សាចុងក្រោយនៃការបង្រៀនផ្នែកវេជ្ជសាស្រ្តបឋមត្រូវបានគេហៅថា “វេជ្ជបណ្ឌិត” ពីព្រោះពួកគេត្រូវធ្វើការហ្វឹកហាត់ជាមួយអ្នកជំងឺពិតៗ។ ត្រូវតែធ្វើដូចវេជ្ជបណ្ឌិតគ្រប់រូប។ ប៉ុន្តែនឹងមិនអាចធ្វើការបង្គាប់បញ្ជាដោយផ្ទាល់បានទេ។ ត្រូវតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សាស្រ្តាចារ្យពេទ្យ។ ដែលជាគ្រូពេទ្យស្នាក់នៅមន្ទីរពេទ្យ ឬគ្រូពេទ្យអាហារូបករណ៍យ៉ាងតឹងរឹង។
បះមី: តានើង កាន់យ៉ាវី អ្នកប្រណាំងវ័យក្មេងដែលប្តូរទៅអីអឹមធី (EMT) ទទួលខុសត្រូវចំពោះការបើកបររថយន្តសង្គ្រោះបន្ទាន់សង្ឃឹមថានឹងយកឈ្នះបេះដូងរបស់វេជ្ជបណ្ឌិតប៉េងដែលនាងចូលចិត្ត បើទោះបីជាគាត់មានមិត្តស្រីរួចហើយក្ដី។ ប៉ុន្តែបះមីនឹងប្រយុទ្ធ! នាងប្រកាន់ខ្ជាប់នូវបាវចនាមួយ "នេះមិនមែនហៅថាការដណ្ដើមទេប៉ុន្តែជាការប្រកួតប្រជែង" ។
EMT (Emergency Medical Technician) (អ្នកបច្ចេកទេសវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់) បុគ្គលិកពេទ្យសង្គ្រោះបន្ទាន់ ត្រូវបានគេស្គាល់ថាជា EMT ដែលអាចធ្វើការសង្គ្រោះបឋម ហើយអាចបើកបររថយន្តសង្គ្រោះបន្ទាន់ នៅពេលក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ត្រូវធ្វើការប្រគៀកប្រកិតនឹងពេលវេលា។ មួយវិនាទីអាចបណ្តាលឱ្យអ្នកជំងឺស្លាប់បាន។ កាតព្វកិច្ចបើកបររថយន្តសង្គ្រោះបន្ទាន់ប្រៀបទៅនឹងអ្នកដែលគ្រប់គ្រងឆាកជីវិតរបស់អ្នកជំងឺ ក្នុងការបញ្ជូនពីកន្លែងគ្រោះថ្នាក់ឱ្យដល់មន្ទីរពេទ្យ។
ថៃ: បេង ធិតិ មហាយោធរ័ក កំលោះសង្ហារគួរឱ្យស្រឡាញ់ដែលបាត់បង់ប្អូនស្រីតែម្នាក់គត់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយ។ ធ្វើឱ្យគាត់មានអារម្មណ៍ឯកកោនិងឈឺចាប់ជាមួយនឹងការបាត់បង់នេះ។ រហូតដល់គិតធ្វើអ្វីមួយដើម្បីប្អូនស្រីជាទីស្រឡាញ់។
ត៎ោ: បិវគីន ភុតធីភុងអ័តសរ័តនកុន និស្សិតពេទ្យឆ្នាំទី ៦ (Extern) កំលោះវ័យក្មេងម្នាក់ដែលធ្វើខ្លួនអ្នកលេងជាមិត្តជិតស្និទ្ធរបស់ឆ្លាម។ ចូលចិត្តធ្វើឱ្យមនុស្សគ្រប់គ្នាសើចសប្បាយ។ ហើយត្រៀមខ្លួនដើម្បីក្លាយជាវេជ្ជបណ្ឌិតល្អនាពេលអនាគត។
វ៉ាន: ប៉ន ផុនវិតកេតប្រះផាកន និស្សិតពេទ្យឆ្នាំទី ៦ (Extern) កំលោះវ័យក្មេងជាមិត្តជិតស្និទ្ធបស់ឆ្លាម។ មកជាមួយស្នាមញញឹមដ៏ស្រស់ស្រាយធ្វើអោយគិលានុបដ្ឋាយិកាត័កសិស្សច្បងលង់ស្រលាញ់។
ត័កៈ ប៉ុកគី ប៉ះវីនុតផេងណាខន គិលានុបដ្ឋាយិកាសិស្សច្បងនៅក្នុងផ្នែកសង្គរោះបន្ទាន់ជាមនុស្សកំប្លុកកំប្លែង ជាជំនួយការដ៏ល្អសម្រាប់វេជ្ជបណ្ឌិតប៉េង។ ហើយចាប់ផ្តើមមានស្នេហាជាលើកដំបូងក្នុងជីវិតដោយលួចស្រលាញ់វេជ្ជបណ្ឌិតវ៉ាន។ កំលោះសង្ហារនៅក្នុងនាយកដ្ឋានសង្គ្រោះបន្ទាន់។
Nurse (គិលានុប្បដ្ឋាយិកា) ធ្វើរោគវិនិច្ឆ័យនិងព្យាបាល។ គិលានុបដ្ឋាយិកាគឺជាមិត្តរួមក្រុមរបស់វេជ្ជបណ្ឌិត។ ដែលនឹងមានកាតព្វកិច្ចមើលថែទាំនិងស្តារនីតិសម្បទាអ្នកជំងឺតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត។ នៅក្នុងនាយកដ្ឋានសង្គ្រោះបន្ទាន់នេះ សង្កត់ធ្ងន់លើការថែទាំយ៉ាងបន្ទាន់ដើម្បីធានាបាននូវការរស់រានមានជីវិតហើយត្រូវតែប្រកួតប្រជែងជាមួយនឹងពេលវេលា។ គិលានុបដ្ឋាយិកាត្រូវតែមានភាពរុះរាន់ មុតស្រួចនិងរហ័សរហួន។
ឡេកៈ ថបថេប ណាផាន់ថនឆោកឈិនដាឆៃ អ្នកបើករថយន្តសង្គ្រោះបន្ទាន់នៅក្រុមរបស់បងមានជំនាញប៉ិនប្រសប់និងបង្កើតសំណើចដល់ក្រុមវេជ្ជបណ្ឌិត។
ថិវខោ: ភីភី គីរិតអាំនួយដេតកន មុខរាងពងក្រពើក្មេងជាងគេ ជាប្អូនប្រុសរបស់ថានតាវ៉ាន់ ជាអ្នកប្រឹក្សាស្នេហាដល់បងស្រីរបស់ខ្លួនហើយក្នុងពេលតែមួយនោះត្រៀមខ្លួនការពារបងស្រីគ្រប់ស្ថានភាព។
ណងឃីម: ម៉ាឆិដា សុតធីគុនផានិត ប្អូនស្រីជាទីស្រឡាញ់របស់ថៃ គឺជាក្មេងស្រីដែលក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ព្យាយាមជួយសង្គ្រោះជីវិតនាងបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍។ ទោះបីជានាងបានស្លាប់នៅទីបញ្ចប់ក៏ដោយ ប៉ុន្តែណងឃីមនៅតែស្ថិតនៅក្នុងការចងចាំដ៏ឈឺចាប់របស់បងប្រុសនិងក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់។
No comments:
Post a Comment