ខ្ញុំស្រលាញ់ពណ៌ខៀវ។ តាំងពីធំដឹងក្ដីមកពណ៌ខៀវគឺជាជម្រើសទី១នៅពេលមាននរណាម្នាក់សួរអំពីពណ៌។
ខ្ញុំមានអារម្មណ៍ថានិស្ស័យរបស់ខ្ញុំត្រូវនឹងពណ៌ខៀវច្រើនជាងពណ៌ផ្សេងទៀត។
ប៉ុន្តែនៅពេលទិញរបស់ប្រើសប្រាស់ផ្សេងៗ ភាគច្រើនគឺមិនមែនជាពណ៌ខៀវទេ តែជាពណ៌ប្រផះឬ ពណ៌អាចម៍សេះ
អិអិអិ។ ខ្ញុំមានអារម្មណ៍ថាពណ៌ខៀវជាពណ៌ដែលក្លាសិក
មើលហើយមានអារម្មណ៍ថាថ្លៃថ្នូរនិងមានឧត្តមភាពខ្ពស់។
ដែលអំណះអំណាងទាំងនេះប្រហែលជាត្រូវនឹងនិស្ស័យរបស់ខ្ញុំច្រើន។
ប៉ុន្តែពណ៌ខៀវដែលខ្ញុំចូលចិត្តមកគ្រប់ពេលគ្រប់វេលាអស់រយៈពេលជាច្រើនឆ្នាំធ្វើឳ្យខ្ញុំមានអារម្មណ៍ថាសោកសៅ។
ខ្ញុំភាគច្រើនរស់នៅជាមួយអារម្មណ៍សោកសៅ ហើយក៏ចូលចិត្តពណ៌សោកសៅ។
មិត្តខ្ញុំម្នាក់បានប្រាប់ថាគាត់ចង់ប្ដូរមកយកពណ៌លឿងជាពណ៌តំណាងវិញ
ព្រោះតែហេតុផលនេះឯង។ ដល់ពេលមកប្រទេសថៃ រឿងនេះផ្លាស់ផ្ដូរបន្តិចម្ដងៗ។
ខ្ញុំជានិស្សិតដែលទទួលអាហារូបករណ៍របស់ម្ចាស់ក្សត្រីយ៍សិរិនថនមកសិក្សានៅប្រទេសថៃ
នៅពេលចូលកាន់តែជ្រៅពីរឿងអាហារូបករណ៍ ពីរឿងប្រទេសថៃ
ក៏បានដឹងថាពណ៌ស្វាយជាពណ៌តំណាងរបស់ទ្រង់។
វាធ្វើឳ្យខ្ញុំចាប់ផ្ដើមគិតថាតើខ្ញុំគួរតែផ្លាស់ប្ដូរដូចមិត្តខ្ញុំឬទេ?
ក្រោយមកទៀតក៏មានមិត្តភក្តិជនជាតិថៃប្រាប់ថា ពណ៌ស្វាយ? មើលទៅដូចសោកសៅៗ។ ខ្ញុំក៏សម្រេចចិត្តថាមិនថ្វីទេ
បើពណ៌ស្វាយអាចក្លាយជាពណ៌សំណព្វជំនួសពណ៌ខៀវបានវានឹងធ្វើឳ្យយើងមានអារម្មណ៍បែបនេះដោយខ្លួនឯង។
ហើយបើពណ៌ខៀវ និងពណ៌ស្វាយជាពណ៌ដែលសោកសៅដូចគ្នា
ម្ដេចមិនអាចយកពណ៌ស្វាយមកជំនួសពណ៌ខៀវបាន?
យូរទៅក៏មានអារម្មណ៍ថាអាចនៅជាមួយពណ៌ស្វាយបាន ទើបសម្រេចថាពណ៌ស្វាយគឺជាពណ៌សំណព្វតទៅនេះ
អិអិអិ...។ ឥឡូវនេះខ្ញុំនៅក្នុងធីមពណ៌ស្វាយ នរណាខ្លះធីមពណ៌ស្វាយ?
No comments:
Post a Comment