ថ្ងៃនេះមកនិយាយពីអារម្មណ៍
ភ្លៀងធ្លាក់រយៈពេលយូរបំផុតនៅកូរ៉ាតតាំងពីខ្ញុំបានមកដល់ទីនេះ។ អារម្មណ៍មួយទៀតនោះគឺ
ស្នើសុំដេករយៈពេល៤៨ម៉ោង ហុហុហុ។
![]() |
អារម្មណ៍ភ្នែកខ្មៅក្រឡង់ៗ |
នេះជារសៀលថ្ងៃសុក្រ ដែលខ្ញុំនៅតែមានអារម្មណ៍ថាជាពេលព្រឹកថ្ងៃសុក្រនៅឡើយ
បន្ទាប់ពីចំណាយពេលមួយយប់ទល់ភ្លឺធ្វើការរួមជាមួយមិត្តរួមមុខជំនាញ។
គឺថា...នៅប៉ុន្មានថ្ងៃខាងមុខនេះសាកលវិទ្យាល័យមានកិច្ចកម្មធំមួយនោះគឺ
កីឡាពណ៌ ដែលតម្រូវឳ្យសិស្សតាមមុខជំនាញនីមួយៗចូលរួមកិច្ចកម្មនេះតាមរយៈការសម្ដែង (ហើយមានអីទៀត...?
ហាហាហា) ចឹងប៉ុណ្ណឹងសិនចុះ ចាំប្រាប់ទៀតពេលក្រោយ បើទំនេរ។ ដូច្នេះហើយខ្ញុំ
និងមិត្តរួមមុខជំនាញក៏នាំគ្នាលាបព័ណ៌ស្គរដែលទុកសម្រាប់វាយឬទូងជាភ្លេងរបស់សកលវិទ្យាល័យនៅក្នុងពិធី។
សួរថាហេតុអ្វីបានជាពួកយើងត្រូវចំណាយពេលមួយយប់ទល់ភ្លឺធ្វើការងារមួយនេះ?
គឺពួកយើងត្រូវបញ្ជូនការងារនេះឳ្យសិស្សច្បងត្រួតពិនិត្យនៅថ្ងៃសុក្រនេះឯង។
ប៉ុន្មានថ្ងៃមុនជាថ្ងៃប្រឡងពាក់កណ្ដាលឆមាស(ត្រីមាស) រវល់ណាស់ ហុហុហុ!
ទើបល្ងាចថ្ងៃព្រហស្បត្តិ៍នេះជាពេលវេលាសមរម្យបំផុតក្នុងការធ្វើការរហូតដល់...ដាច់យប់!
ពេលកំពុងចាប់ផ្ដើមធ្វើខ្ញុំក៏ស្វះស្វែងដៃជើងជួយមិត្តភក្តិ
ខណៈពេលនោះមានមិត្តម្នាក់បានថតរូបខ្ញុំ ឃើញហើយខ្ញុំក៏ស្ទុះទៅមើលទើបឃើញថាទេ!
មិនសូវស្អាតទេ! ក៏នឹកឃើញថា អេ៎ហ! ថតម្ដងទៀត! យកឳ្យល្អជាងនេះ បែបស្ទាវៗ ហុហុហុ។
ក៏បានរូបមួយដែលខ្ញុំបានផុសនៅក្នុងគណនីអ៊ីនស្តាក្រាម និងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្ញុំ
ជាមួយនឹងឃ្លាភ្ជាប់រូបថា «ទុកចិត្តចុះ ខ្ញុំយំលែងចេញហើយ... #ទេពច្យុតក្លែងក្លាយ»
ដែលជាឃ្លាខ្លីនៅក្នុងស្នៀតសៀវភៅ ទេពច្យុតក្លែងក្លាយ របស់អ្នកនិពន្ធ ធឿន
វុទ្ធី។
![]() |
8: 20 PM Product Design Building |
តោះ! ចូលរឿងធ្វើការៗ ហាហាហ។ បន្ទាប់ពីធ្វើការបានបន្តិចភ្លៀងក៏ចាប់ផ្ដើមធ្លាក់រលឹមរលុយមក។
អារម្មណ៍ធ្វើការដាច់យប់ជាមួយនឹងខ្យល់ត្រសៀកៗរបស់កូរ៉ាតប្រទេសថៃ
ធ្វើឳ្យខ្ញុំនឹងដល់កម្ពុជាដែនដីសុវណ្ណភូមិជាពន់ពេក នឹកខែររងានៅកម្ពុជា
នឹងភ្លៀងរបស់ស្ទឹងត្រង់ កំពង់ចាម តែ...ខ្ញុំត្រូវធ្វើការ! ត្រូវធ្វើការ! រវល់តែអណ្តែតហ្នឹងងងុយគេងធ្វើអីលែងកើតឥឡូវហើយ!
អូខេ! ធ្វើការហើយក៏ចប់ហើយ! ហាហាហា! ម៉ោង៦ព្រឹកល្មម
យើងក៏សម្រេចថារៀបចំរបស់ ហើយត្រឡប់មកអគារស្នាក់នៅ។ ព្រឹកនេះខ្ញុំមានរៀនម៉ោង៨ព្រឹក
គ្រាន់តែមកដល់អគារស្នាក់នៅភ្លាមខ្ញុំក៏ប្រះខ្លួនដេកលើពូករបស់បងប្រុសអនុបណ្ឌិត
(ព្រោះគាត់លួចយកកន្លែងគេងរបស់ខ្ញុំសោយសុខបាត់ទៅហើយ។ សង្ស័យបេតីកន្លែងគេងរបស់ខ្ញុំហើយមើលទៅ?)។
ក្នុងចិត្តគិតថាគេងបន្តិចដាក់ម៉ោងរោទិ៍ស្រួលបួល នឹងបានក្រោកមករៀនទាន់ពេល មានឯណា!
ម៉ែ! ក្រោកមកម៉ោង៩ ភ្លៀងរលឹមស្រេចៗ និយាយជាមួយមិត្តភក្តិចុះឡើងៗ ក៏សម្រេចថា អូខេ!
ខ្ញុំដេកវិញ!
ភ្ញាក់មកម្ដងទៀតគឺម៉ោង១២ថ្ងៃត្រង់ហើយ ត្រឡប់មកបន្ទប់ មកកន្លែងគេងផ្ទាល់ខ្លួន
ហើយឆ្លៀតសោយសុខជាមួយការគេងបន្ថែមទៀតព្រោះថា ម៉ោងដែលត្រូវរៀនពេលថ្ងៃហ្នឹង
លោកគ្រូឡាញមកប្រាប់ថា ណូក្លាស!
បន្ទាប់ពីសម្រេចចិត្តស្រួលបួលសម្រួលភ្នែកដែលខ្មៅក្រឡង់ៗ និងឈឺតិចៗហើយ
ក៏ទៅមូជទឹក។ នឹកមមៃរកអីស៊ី។ ហាហាហា! ក៏សម្រេចចិត្តថាញ៉ាំមីកំប៉ុង
ព្រោះភ្លៀងនៅបន្តធ្លាក់នៅឡើយ។
ក៏បានវីឌីអូខ្លីផុសក្នុងស្តូរីផ្សព្វផ្សាយពាណិជ្ជកម្មមី។ អារម្មណ៍ញ៉ាំមីកំប៉ុងក្ដៅៗ
ជាមួយប្រហិតចៀនក្ដៅៗ និងតែច្រជាក់របស់ថៃ ក្នុងសកម្មភាពកំពុងអានប្រលោមលោកដែលមិត្តផ្ញើឳ្យកាលពីយប់មិញ...ល្អហួសថ្លែង!
ក៏កើតតណ្ហាជាមួយនឹងឲកាសបែបនេះ «សុំដេក៤៨ម៉ោង» តែថា
រវល់តែសោយសុខអ៊ីចឹងតិចភ្លៀងលិចកូរ៉ាតអត់ដឹងខ្លួនទៅ បើភ្លៀងធ្លា្កក់អត់ទាន់ដាច់ផង!
![]() |
ពាណិជ្ជកម្មមីពេលភ្លៀងធ្លាក់ |